ថ្ងៃអង្គារ
៨ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរភូមិន្ទ
មេបញ្ជាការកងទ័ពជើងគោក
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។
ពិធីបិទសន្និបាតបូកសរុបប្រចាំឆ្នាំនេះ
ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី
អភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម
លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូង
ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត
ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
សង្កាត់ មន្រ្តីរាជការ កងកម្លាំង និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់
សរុបចំនួន៣៦០នាក់ នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ សាលាខេត្តព្រះវិហារ។